កក់​ឥឡូវ​នេះ

សៀវភៅ​រឿង​ព្រះ​យេស៊ូវ​តាម​រយៈ​ព្រះ​គម្ពីរ​នឹង​មាន​​ក្នុង​ពេល​ឆាប់ៗ​នេះ! សូម​កក់​ជា​មុន​នៅ​ថ្ងៃ​នេះ!

កក់ឥឡូវ ព័ត៌មាន​បន្ថែម

ជិត​មក​ដល់!

ជា​មួយ​គ្នា​ផង​ដែរ ពួក​យើង​កំពុង​រៀប​ចំ​ក្នុង​ការ​ដាក់​ឲ្យ​ដំណើរ​ការ​អាច​អាន​បាន​ជា​អក្សរ​បាន​នៅ​ក្នុង iPad ហើយ​ក៏​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ផង​ដែរ។ ហេតុ​ដូច​ច្នេះ​ហើយ លោក​អ្នក​ក៏​អាន​សៀវភៅ​រឿង​ព្រះ​យេស៊ូវ​តាម​រយៈ​ព្រះ​គម្ពីរ​នៅ​ក្នុង ថេបផ្លេត (tablet) របស់​លោក​អ្នក​ផ្ទាល់​បាន​ដែរ។

Apple iPad Android Tablet

អំពី​សៀវភៅ

សៀវភៅ​រឿង​ព្រះ​យេស៊ូវ​តាម​រយៈ​ព្រះ​គម្ពីរ​បាន​រៀបរាប់​ជា​ច្រើន​គ្រប់​ដំណើរ​រឿង​នៅ​ក្នុង​ព្រះ​គម្ពីរ ចាប់តាំង​ពី​លោក ណូអេ ដល់​លោក ម៉ូសេ និង​​រហូត​ទៅ​ដល់​ស្ដេច ដាវីឌ​ដ៏​អស្ចារ្យ។ រាល់​ដំណើរ​រឿង​នីមួយៗ​បាន​ចង្អុល​បង្ហាញ​ទៅ​កាន់​កុមារ​ម្នាក់។ គឺ​ជា​ម្នាក់​ដែល​គ្រប់​អ្វីៗ​ទាំង​អស់​គឺ​រំពឹង​ផ្អែក​ទៅ​លើ​បុគ្គល​នោះ​ទាំង​ស្រុង...ហើយ​ក៏​មាន​ដំណើរ​រឿង​ជា​ច្រើន​ទៀត​នៅ​ក្នុង​ព្រះ​គម្ពីរ ក៏​ប៉ុន្តែ​គ្រប់​រឿង​ទាំង​អស់​នោះ​គឺ​ជា​ដំណើរ​រឿង​ដ៏​ធំ​​តែ​មួយ​តែ​គត់​តែ​ប៉ុណ្ណោះ។ នៅ​ក្នុង​រឿង​មួយ​នេះ​គឺ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​ទៅ​កាន់​បុត្រាបុត្រី​របស់​ទ្រង់ ហើយ​និង​របៀប​នៃ​ការ​សង្គ្រោះ​របស់​ទ្រង់​ទៅ​កាន់​ពួកគេ​ផង​ដែរ។ សៀវភៅ​រឿង​ព្រះ​យេស៊ូវ​តាម​រយៈ​ព្រះ​គម្ពីរ​ផ្ទាល់​នឹង​ជួយ​ណែនាំ​ដល់​ក្មេងៗ​ក្នុង​ការ​រុករក​ស្រាវជ្រាវ​ដោយ​ខ្លួន​​ពួកគេ​អំពី​បុគ្គល​ម្នាក់ ដែល​បុគ្គល​នោះ​ជា​ចំណុច​ស្នូល​នៃ​ការ​សង្គ្រោះ​ដ៏​អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់—ហើយ​ក៏​ជា​ចំណុច​ស្នូល​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ផង​ដែរ។ ព្រះ​គម្ពីរ​មិន​មែន​ជា​សៀវភៅ​នៃ​ក្រឹត្យវិន័យ ឬ​ក៏​ជា​សៀវភៅ​ដែល​និយាយ​អំពី​អ្នក​ក្លាហាន​នោះ​ឡើយ។ គ្រប់​អ្វី​ៗទាំង​អស់​នៅ​ក្នុង​ព្រះ​គម្ពីរ​គឺ​សុទ្ធ​សឹងតែ​​ជា​ដំណើរ​រឿង ហើយ​ចំណុច​ស្នូល​នៅ​ក្នុង​រឿង​ទាំង​អស់​នោះ​គឺ​ប្រាប់​អំពី​ទារក​ម្នាក់។ គ្រប់​ដំណើរ​រឿង​នៅ​ក្នុង​ព្រះ​គម្ពីរ​គឺ​ខ្សឹបខ្សៀវ​អំពី​ព្រះ​នាម​ទ្រង់។

កក់​ឥឡូវ​នេះ!

បញ្ជា​ការ​ទិញ សៀវភៅ​រឿង​ព្រះ​យេស៊ូវ​តាម​រយៈ​ព្រះ​គម្ពីរ​ឥឡូវ​នេះ!

សូម​បំពេញ​បែប​បទ​ខាង​ក្រោម​នេះ ដើម្បី​កក់​សៀវភៅ​ ហើយ​ពេល​សៀវភៅ​មក​ដល់ នោះ​លោកអ្នក​អាច​ទៅ​យក​សៀវភៅ​ដែល​លោក​អ្នកបាន​កក់​នៅរាជ​ធានី​ភ្នំពេញ​នៅ​ការិយាល័យ​របស់​យើង ឬ​ក៏​ទាក់​ទង​មក​កាន់​យើងតាមរយៈ​ទូរស័ព្ទលេខ ០១២.២០៧.៧៤៨ / ០៨១.២២១.៣០៣។

* លោក​អ្នក​ត្រូវ​តែ​បំពេញ​តារាង​នេះ

សំណួរ​ដែល​គេ​ច្រើន​សួរ

តើ​ពេល​ណា​សៀវភៅ​រឿង​ព្រះ​យេស៊ូវ​តាម​រយៈ​ព្រះ​គម្ពីរ​មាន​​ចេញ​បោះពុម្ព​ជា​ភាសា​ខ្មែរ?
យើង​មិន​ដឹង​កាល​បរិច្ឆេទ​យ៉ាង​ជាក់​លាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ នៅ​ខែ​មីនា ឆ្នាំ​២០១៩។
តើ​សៀវភៅ​រឿង​ព្រះ​យេស៊ូវ​តាម​រយៈ​ព្រះ​គម្ពីរ​នឹង​មាន​ចេញ​ជា​ការ​អាន​ជា​សំឡេង​ដែរ​ឬ​ទេ?
បាទ! យើង​មាន​គម្រោង​ការ​ចេញ​សៀវភៅ​នេះ​ជា​សំឡេង ហើយ​ក៏​កំពុង​តែ​សុំ​សិទ្ធ​ក្នុង​ចេញ​ផង​ដែរ។
តើ​យើង​អាច​ទទួល​បាន​សៀវភៅ​រឿង​ព្រះ​យេស៊ូវ​តាម​រយៈ​ព្រះ​គម្ពីរ​​ដោយ​ឥត​គិត​ថ្លៃ​បាន​ដែរ​ឬ​ទេ?
បាទ! មាន​ជន​សប្បុរស​ជា​ច្រើន​នាក់​ជុំ​វិញ​ពិភព​លោក​នេះ បាន​ផ្ដល់​ជា​ថវិកា​សម្រាប់​ព័ន្ធកិច្ច​នេះ ដែល​នាំ​ឲ្យ​យើង​អាច​ផ្តល់​ជូន​សៀវភៅ​រឿង​ព្រះ​យេស៊ូវ​តាម​រយៈ​ព្រះ​គម្ពីរ​ជា​ច្រើន​ក្បាល​ដោយ​គិត​ថ្លៃ​បាន។ ប្រសិន​បើ​លោក​អ្នក ឬ​ក៏​ព័ន្ធកិច្ច​របស់​លោក​អ្នក​មិន​ថវិកា​ក្នុង​ការ​ជាវ​សៀវភៅ សូម​មេត្តា​ទាក់​ទង​មក​កាន់​យើង ហើយ​យើង​រក​ដំណោះ​ស្រាយ​ក្នុង​ការ​ផ្ដល់​ជូន​នេះ​ដោយ​ឥត​គិត​ថ្លៃ។

សូម​ទាក់​ទង​មក​យើង

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ សូម​ទាក់​ទង​មក​យើងតាម​លេខ​ទូរស័ព្ទ ០១២.២០៧.៧៤៨ និង ០៨១.២២១.៣០៣ ឬ​បំពេញ​បែប​បទ​នៅ​ខាង​ក្រោម​នេះ៖

* លោក​អ្នក​ត្រូវ​តែ​បំពេញ​តារាង​នេះ